ព័ត៌មាននិងព្រឹត្តិការ | ទំនាក់ទំនង | ភ្ជាប់ទៅកាន់វេបសាយផ្សេងៗ
 
 ផ្នែកសិក្សារបស់សាកលវិទ្យាល័យ​ភូមិន្ទវិចិត្រសិល្បៈ មានភារកិច្ចគ្រប់គ្រងលើការ អនុវត្តន៍កម្មវិធីសិក្សារបស់ដេប៉ាតឺម៉ង់ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន និង
មហាវិទ្យាល័យនីមួយៗ ពិសេស គ្រប់គ្រងលើដំណើរការអភិវឌ្ឍន៍កម្មវិធីសិក្សារបស់សាកលវិទ្យាល័យទាំងមូល។

ផ្នែកសិក្សាដឹកនាំស្វ័យវាយតម្លៃគុណភាពផ្ទៃក្នុងនៃការបង្រៀននិងរៀនរបស់សាស្រ្តាចារ្យ និងនិស្សិតតាមមហាវិទ្យាល័យនីមួយៗ មុនការចុះវាយតម្លៃរបស់
់គណៈកម្មាធិការ ទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា។​

ក្រៅពីនេះ ផ្នែកសិក្សាក៏នៅមានភារកិច្ចជាច្រើនទៀតនៅក្នុងសាកលវិទ្យាល័យ ដូច ជាភារកិច្ចគ្រប់គ្រងផ្នែកផ្សព្វផ្សាយ និងផ្តល់ព័ត៌មាន ផ្នែកទំនាក់ទំនង
ទាំងក្នុងស្ថាប័ន សាកលវិទ្យាល័យ និងស្ថាប័នខាងក្រៅ, គ្រប់គ្រងឯកសារនិងស្ថិតិរបស់និស្សិត និងបុគ្គលិក បង្រៀន,
ព្រមទាំងគ្រប់គ្រងលើការផ្តល់
់សេវាកម្មជូននិស្សិត មានជាអាទិ៍៖ ធ្វើសញ្ញាបត្រ, ចេញព្រឹត្តិបត្រពិន្ទុ,​ លិខិតបញ្ជាក់ការសិក្សា និងលិខិតផ្សេងៗទៀត។

ថ្នាក់ដឹកផ្នែកសិក្សា ​

រចនាសម្ព័ន្ធបែងចែកភារកិច្ចមន្រ្តីផ្នែកសិក្សា

យោង ៖ សេចក្តីចាំបាច់របស់ផ្នែកសិក្សា នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។

មន្រ្តីបម្រើការងារនៅផ្នែកសិក្សា ត្រូវមានការទទួលខុសត្រូវលើភារកិច្ចដូចខាងក្រោម៖

១. លោក ជី រដ្ឋ៖ ប្រធានទទួលបន្ទុករួម, ដឹកនាំ, ចាត់ចែង និងសម្រេចរាល់កិច្ចការរបស់ផ្នែកសិក្សា
២. កញ្ញា សារី ហួច៖ អនុប្រធានទទួលបន្ទុកផ្នែកហិរញ្ញវត្ថុ
៣. អ្នកស្រី យ៉ុគ សោភ័ណ៖  ទទួលបន្ទុកធ្វើសញ្ញាបត្ររឹង, សញ្ញាបត្របណ្តោះអាសន្ន, ធ្វើលិខិតបញ្ជាក់ការសិក្សានិង ព្រឹត្តិបត្រពិន្ធុជូន
និស្សិត  
៤. អ្នកស្រី ធុល សុភ័ណ្ឌ៖  ទទួលបន្ទុករៀបចំឯកសារប្រាក់ម៉ោងរបស់សាស្រ្តាចារ្យ, ធ្វើលិខិតបេសកកម្ម, ធ្វើប្រកាសលទ្ធផលប្រឡង
បញ្ចប់គ្រប់មហាវិទ្យាល័យ
៥. អ្នកស្រី មួង ថាមីតា៖ ទទួលបន្ទុក ទំនាក់ទំនងកិច្ចការទូទៅជាមួយស្ថាប័នខាងក្រៅមានក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ,
ក្រសួងអប់រំ យុវជន និង កីឡា ជាដើម។ ធ្វើលិខិតឆ្លើយតប ឬផ្តល់ទិន្នន័យទៅឲ្យស្ថាប័នទាំងនោះ, រៀបចំឯកសារគណៈកម្មការមេ
ប្រយោគ,​​ គណៈកម្មការទទួលខុសត្រូវរួម និងបង្គាប់ការសម្រាប់ការប្រឡង បញ្ចប់ថ្នាក់បរិញ្ញាបត្រ     
៦. លោក ទ្រី សេងអាន៖ ទទួលបន្ទុកលើការអភិវឌ្ឍន៍កម្មវិធីសិក្សា, សហការណ៍ជាមួយមហាវិទ្យាល័យនិងអង្គភាពពាក់ព័ន្ធដើម្បីរៀបចំ របាយការណ៍ស្វ័យវាយតម្លៃ ដាក់ជូនទៅគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា។ គ្រប់គ្រងបញ្ជីឈ្មោះនិងពិន្ទុរបស់ និស្សិតទាំងអស់
៧. លោក អោ អ៊ីម៖ ទទួលបន្ទុកផ្នែកផ្តល់ព័ត៌មាន និងកិច្ចការនិស្សិត
៨. លោក សត្យា បញ្ញាវុធ៖  ទំនាក់ទំនងជាអង្គភាពផ្សេងៗ ក្រោមចំណុចសកលវិទ្យាល័យ        
៩. លោក ណាំ សូវៀត៖ ទទួលបន្ទុករៀបចំ និងគ្រប់គ្រងឯកសារ

 មន្រ្តីខាងលើ ត្រូវបំពេញភារកិច្ចផ្សេងទៀតដែលថ្នាក់ដឹកនាំប្រគល់ជូន។