ព័ត៌មាននិងព្រឹត្តិការ | ទំនាក់ទំនង | ភ្ជាប់ទៅកាន់វេបសាយផ្សេងៗ
 
 

 



សាលារចនាខមរៈ​(ឬសាលាសិល្បៈខេមរៈ)ជាភាសារបារាំងហៅថា​ École des arts Cambodgiens ហើយដែលអ្នកផងទូទៅហៅថា (សាលារចនា) គឺបង្កើតឡើងតាមព្រះរាជក្រិត្យនៃព្រះករុណាព្រះបាទសម្តេចព្រះស៊ីសុវត្្ថិ ចុះថ្ងៃទី១៤ ខែធ្នូ ឆ្នាំ ១៩១៧ ដោយមានលោក George Groslier
(១៨៨៧- ១៩៤៥)ដែលអភិបាលបារាំងប្រចាំឥណ្ឌូចិនបញ្ជូនមកឲ្យរៀបចំសាលានេះ។

លោក George Groslier បានចាត់ចែងឲ្យមានកម្មវិធីដើម្បីលើកស្ទួយវប្បធម៌ខ្មែរឲ្យមានមុខមាត់ថ្មី។
ជាមួយគ្នានឹងសាលារចនានេះលោក George Groslier បានរៀបចំំឲ្យមានសារមន្ទីរមួយដែរដោយចាប់
សាងសង់អគារក្នុងកំឡុងឆ្នាំ១៩១៨។ សាលារចនានិងសារមន្ទីរជាតិជាមណ្ដលតែមួយត្បិតវិស័យ
សិល្បៈនេះមានតួនាទីសិក្សា និងផ្សព្វផ្សាយ​នៅជាមួយគ្នាហើយផ្សារភ្ជាប់រវាងសិល្បៈខ្មែរសម័យបុរាណ
និងសិល្បៈខ្មែរសម័យថ្មីផង។ សារមន្ទីរជាកន្លែងតាំងបង្ហាញវត្ថុបុរាណជាពិសេសស្នាដៃខាងសិល្បៈ
ឯសាលារចនាជាកន្លែងបណ្តុះបណ្តាលនិងសកម្មភាបជាក់ស្តែងខាងសិល្បៈយ៉ាងរស់រវើកពោលគឺ
ឺស្ថាប័នទាំងពីីនេះមានទំនាក់ទំនងយ៉ាងជិតស្និតខាងវិស័យសិល្បខ្មែរបុរាណនិងសិល្បៈខ្មែរសម័យ
ថ្មី ដ៏ប្រសើរបំផុត។ នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ១៩២០ទើបព្រះករុណាព្រះបាទសម្តេចព្រះស៊ីសុវត្ថិ
យាង មកសម្ពោធសារមន្ទីរ និងសាលារចនានេះ។

នៅពេលបង្កើតសាលារចនាថ្មីនេះជាផ្លូវការហើយ គេបានផ្ទេរក្រុមសិល្បៈករសាលារចនាព្រះបរមរាជ
វាំង (ដែលបង្កើតនៅថ្ងៃទី ១៧ ​ ខែមេសា ឆ្នាំ១៩១២) រួមជាមួយសិល្បៈករចំណានៗដែលគេប្រមូល
មកពីទីផ្សេងៗមកធ្វើជាគ្រូនៅទីនេះវិញ។ ទាំងខាងរោងជាងកិច្ចការ រចនាទាំងខាងរបាំព្រះរាជទ្រព្យ
(ល្ខោនហ្លួង)និងក្រុមភ្លេងជាដើមនៅតែមាននាទីជាប់ជាមួយព្រះបរមរាជវាំងផងនិងសាធារណៈទូទៅ
ផង។ ចាប់តាំងពីដំណើរការបន្តិចម្តងនៅឆ្នាំ១៩១៨មក សាលារចនានេះមានសកម្មភាពជាច្រើនដែល
ត្រូវធ្វើហើយជាពិសេសក្រុមការការរចនាផ្នែកសំណង់។

ក្នុងសាលារចនាសម័យនោះមានជំនាញផ្សេងៗពីគ្នាជាច្រើនដូចជា៖ ផ្នែកចម្លាក់ឈើរ ផ្នែកស្មិត ផ្នែកជាងទង ផ្នែកតម្បាញសូត្រ ផ្នែករបាំ ផ្នែកភ្លេង។ល។
ការងារទាំងងអស់នេះ ទាមទារឲ្យមានការរៀបចំគ្រប់គ្រងចាត់ចែងម៉ត់ចត់ទាំងផ្នែកតាមរបៀបប្រពៃណី ទាំងផ្នែកតាមរបៀបការបង្កើតថ្មី ។ លោក George Groslier ជាចាងហ្វាងត្រួតការងារដ៏ធំធេងរបស់សាលារចនាផង ការងារសាងសង់សារមន្ឨីរផង​ហើយជួនកាលត្រូវជួយគិតគូរជាមួយនឹងសិល្បៈករខ្មែរក្នុង
ការតុបតែងព្រះមរមរាជវាំងផង។ ចំណេរកាលក្រោយមក ក្នុងបរិយាកាសសង្គមឯករាជ ទឹកចិត្តមនុស្សខ្មែរមានមនសិការខ្ពស់ក្នុងការកសាងជាតិខ្លួននិង
ស្រឡាញ់សេចក្តីថ្លៃថ្នូរនៅចំពោះមុខអន្តរជាតិនានា ជំនាន់នោះគឺសាលារចនាត្រូវរៀបចំពង្រីកឲ្យទៅជា
ស្ថាប័នអប់រំផ្សព្វផ្សាយផ្នែកសិល្បៈវប្បធម៌ជាតិកាន់តែទូលំទូលាយនិង ខ្ពង់ខ្ពស់់
ឡើង។ ក្នុងគំនិតនេះ
ហើយទើបព្រះករុណាព្រះបាទសម្តេចព្រះនរោត្តមសីហនុប្រកល់តូនាទីជូនលោក វណ្ណ ម៉ូលីវណ្ណ ទទួល
បន្ទុកចាត់ចែងរៀបចំសាលារចនាឲ្យក្លាយទៅជាសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ(ស.ភ.វ.ស)តាម
ព្រះរាជក្រិតលេខ​២២៦-ប.រ ចុះថ្ងៃទី១៨ ខែមករាឆ្នាំ១៩៦៥។ សាកលវិទ្យាល័យនេះមានមហាវិទ្យា
ល័យចំនួន៥គឺ មហាវិទ្យាល័យសិល្បៈសូនរូប, មហាវិទ្យាល័យនាដសាស្រ្ត,មហាវិទ្យាល័យតូរ្យតន្រ្តី, មហាវិទ្យាល័យបុរាណវិទ្យា, មហាវិទ្យាល័យស្ថាបត្យកម្មនិងនគរោបនីវិទ្យា។ សាលារចនានិងសារមន្ទីរ
នៅតែជាដៃគូជាមួយគ្នាឥតដាច់់ពិសេសផ្នែកសិល្បៈសូនរូបនិងបុរាណវិទ្យាត្បិតសារមន្ទីរជាកន្លែងផ្សព្វផ្សាយនិងបណ្តុះបណ្តាលតួយ់ាង កាលណាសិក្សា
ពីប្រវត្តិសិល្បៈខ្មែរបុរាណគឺត្រូវចូលក្នុងសារមន្ទីរជាចាំបាច់។ ក្នុងវិស័យថែរក្សា អភិរក្ស​ ជួសជុលបុរានវត្ថុគឺនិស្សិតបុរាណវិទ្យាត្រូវតែទៅសិក្សានិងអនិវត្តក្នុង
រោងជាងសារមន្ទីរប្រក្រតី។ រីឯសាស្រ្តាចារ្យនិងអ្នកធ្វើការទៀតសោតក៌ត្រូវការគ្នាទៅវិញទៅមករវាងសារមន្ទីរនិងសាលារចនាដែរ។

សាលារចនាបិទទ្វារអាក់ខានតួនាទីបណ្តុះបណ្តាលធនធានមនុស្សនិងការងារផ្សព្វផ្សាយសិល្បៈវប្បធម៌ ៌របស់ខ្លួនតែក្នុងសម័យខ្មែរក្រហមគ្រប់គ្រងស្រុក
រវាងឆ្នាំ១៩៧៥-១៩៧៩ ប៉ុណ្ណោះ។ បន្ទាប់់ពីនោះមកមានសេចក្តីសម្រេចលេខ ៨៦៨០ក.ម ចុះថ្ងៃទី៩ ខែឧសភាឆ្នាំ១៩៨០ឲ្យចាប់រៀបចំសាលារចនា
បន្តិចម្តងៗ។ បន្ទាប់ពីបេលនោះមក សាលារចនាក៌មានដង្ហើមរើបៗឡើងវិញបន្តជីវិតក្នុងទីតាំងខ្លួនដ៏រឹងមាំនិងបន្តកាតព្វកិច្ចដ៏មានខ្លឹមសារជាប្រវតិ្តសាស្រ្ត
សម្រាប់ជាតិខ្លួន។

លុះថ្ងៃទី២៧ ខែមករា ឆ្នាំ១៩៨១ទើបធ្វើពិធីសម្ពោធបើកសាការចនាដោយមានឈ្មោះថាសាលាវិចិត្រសិល្បៈ។ ពេលនោះការសិក្សាមានតែផ្នែកសិល្បៈ
សូនរូបនិងផ្នែកសម្តែងផ្សេងៗត្រឹមតែកម្រិតបឋមនិងកម្រិតមធ្យមប៉ុណ្ណោះ។ មកដលថ្ងៃទី៥ ់ខែតុលា ឆ្នាំ១៩៨៨ ទើបមានអនុក្រិតប្រែក្លាយសាលារចនា
នេះឲ្យទៅជា សាកលវិទ្យាល័យវិចិត្រសិល្បៈ ឡើងវិញ។ ចាប់ពីបេលនោះមកក្រសួងឃោសនាការនិងវប្បធម៌រួមជាមួយលោកសាកលវិទ្យាធិការនិង
សាស្រ្តាចារ្យយទាំងឡាយនៃសាលាទាំងមួល ចេះតែពង្រឹងពង្រីកការងារអប់រំបណ្តុះបណ្តាលវិស័យសិល្បៈគ្រប់ជំនាញដូចជា៖ស្ថាបត្យកម្ម និងនគរោបនីវិទ្យា, បុរាណវិទ្យានិងការងារស្រាវជ្រាវជាច្រើន។

រហូតមកទល់ឆ្នាម១៩៩៤ទើបផ្លាស់ឈ្មោះសាកលវិទ្យាល័យនេះឲ្យទៅជាសាកលវិទ្យាល័យភូមិន្ទវិចិត្រ
សិល្បៈដូចដើម។ ដោយសារទីតាំងនិងអគារជាប្រវតិ្តសាស្រ្តឆ្លងកាត់រយៈកាលមួយសតវត្សមកហើយ
និងមានការចាស់ទ្រុឌទ្រោមខ្លះទើបថ្នាក់ដឹកនាំសាលាតាមជំនាន់នានាខិតខំថែទាំ ជួសជុលនិងកែរ
លម្អរខ្លះៗជាហូរហែរពុះដែលខាន។ រីឯព្រះមហាក្សត្រព្រះបាទនរោត្តមសីហនុ ព្រះមហាវីរក្រត្រទ្រង
់ជ្រាបពីការរីកលូតលាស់នេះ ព្រះអង្គក៌សព្វព្រះរាជហឬទ័យប្រោសព្រះរាជទានព្រះរាជទ្រព្យជាមួយ
នឹងសប្បុរសជនខ្លះ សាងអគារថ្មីមួយថែមទៀតតាមសេចក្តីត្រូវការនៅឆ្នាំ២០០៣។

នៅរវាងឆ្នាំ២០១២ -២០១៥ មកនេះមានការចាប់ផ្តើមកែរលម្អរអគារខ្លះនិងពង្រីកបន្ថែមតាមរចនា
បទចាស់់ជាបណ្តើរៗដែលអគារខ្លះកែពង្រីកទៅលើឲ្យមានពីរជាន់ជាហូរហែរ។ ចំណែកអគារដែល
កន្លែងធ្វើការរបស់លោក George Groslie កាលពីមុនបានកែរសម្រួលឲ្យទៅជាករិយាល័យរបស់
សាកលវិទ្យាធិការ និង មន្រ្តីរដ្ឋបាលគ្រប់គ្រងផ្សេងៗ។ សាលារចនាដែលក្លាយជាសាកលវិទ្យាល័យ
ភូមិន្ទវិចិត្រសិល្បៈនេះមានប្រវតិ្តវែងឆ្ងាយ១០០ឆ្នាំមកហើយ។ អគារជាច្រើនក្នុងសាលានេះកសាង
ឡើងតាមលំដាប់លំដោយក្នុងសម័យកាលបន្តបន្ទាប់គ្នា។

សូមអានលំអិតអត្ថបទ លោកព្រាប ចន្ទ័ម៉ារ៉ា ប្រវត្តិសាលារចនា

;