ព័ត៌មាននិងព្រឹត្តិការ | ទំនាក់ទំនង | ភ្ជាប់ទៅកាន់វេបសាយផ្សេងៗ
 

 

 

អំពីមហាវិទ្យាល័យសូនរូប

មហាវិទ្យាល័យសិល្បៈសូនរូបជាកន្លែងបណ្តុះបណ្តាលជំនាញសិល្បៈមួយដែលមានតួនាទីបណ្តុះបណ្តាលកុលបុត្រខែ្មរឲ្យក្លាយជា  វិចិត្រករ  អ្នកចម្លាក់  អ្នកគំនូរ  អ្នកតុបតែងលំអ  អ្នកឌីហ្សាញ អ្នក  រចនាម៉ូត ។ល។ មហាវិទ្យាល័យផ្តល់នូវចំណេះដឹងលើមុខវិជ្ជាជំនាញឯកទេសជំនាញដោយឡែកៗពីគ្នា
គួបផ្សំ  និងចំណេះដឹងទូទៅដែលពាក់ព័ន្ធ។ ការសិក្សាផ្តោតសំខាន់ទៅលើគ្រិះសិល្បៈ  វប្បធម៌ខ្មែរជាគោល  ដែលសំដៅអភិរក្ស  និងអភិវឌ្ឍសិល្បៈ   វប្បធម៌ ជាតិ។ មហាវិទ្យាល័យក៏បានបណ្តុះបណ្តាលសិល្បៈសហសម័យនិងសិល្បៈបែបបច្ចឹមប្រទេសដល់និសិ្សតផងដែរ។

មហាវិទ្យាល័យសិល្បៈសូនរូបបណ្តុះបណ្តាលជំនាញសិល្បៈកំរិតឧត្តមសិក្សា ដែលមានគោលដៅផ្តល់ឲ្យនិសិ្សតទទួលបាននូវចំណេះដឹងលើវិស័យ
សូនរូបប្រកបដោយលក្ខណៈសម្បត្តិគ្រប់គ្រាន។ មហាវិទ្យាល័យផ្តល់ឪកាសឲ្យនិសិ្សតសិក្សាស្រាវជ្រាវ ឆ្នៃប្រឌឹតនិងបង្កើតគំនិតថ្មីដើម្បីជាគន្លិះក្នុងការ
ទទួលយកបទពិសោធន៏ល្អៗពីគ្រប់មជ្ឈដ្ឋាន និងការវិវឌ្ឍនៃសិល្បៈសាកល។  ការសិក្សាបានផ្តល់ឲ្យ   និសិ្សតចេះសិក្សាស្រាវជ្រាវ និងបង្កើតគំនិតឆ្នៃប្រឌឹតថ្មី។មហាវិទ្យាល័យកំណត់គោលនយោបាយបីយ៉ាងធំៗគឺៈ