អំពីមហាវិទ្យាល័យ
![]() |
![]() |
![]() |
មហាវិទ្យាល័យសិល្បៈនាដសាស្រ្ត ជាអង្គភាពមួយ ស្ថិតនៅក្រោមឱវាទសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។ មហាវិទ្យាល័យមានចក្ខុវិស័យច្បាស់លាស់
ក្នុងការរួមចំណែកលើក ស្ទួយវិស័យអប់រំកសាងធនធានមនុស្ស លើវិស័យសិល្បៈវប្បធម៌បណ្តុះបណ្តាលនិស្សិតថ្នាក់ កម្រិតឧត្តម ឲ្យក្លាយទៅជាអ្នកមាន
ទេពកោសល្យ ក្នុងការច្នៃប្រឌិត ការបង្កើតស្នាដៃសិល្បៈ ទស្សនីយភាពគ្រប់ទម្រង់ប្រកបដោយគុណភាព សមត្ថភាព និងប្រសិទ្ធភាពស្របតាមចរន្ត នៃសាកលភាវូបនីយកម្មទាំងក្នុងតំបន់ និង អន្តរជាតិ។
រាល់ដំណើរការនិងសកម្មភាពទាំងអស់ដែលទាក់ទងទៅនឹងកម្មវិធីសិក្សារៀបចំឡើងក្នុងគោលបំណងដើម្បីទទួលបាននូវគុណភាពអប់រំ ស្របតាមកម្មវិធី
នយោបាយនិងផែនការ របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងដើម្បីឲ្យមានការ ទទួលស្គាល់ពីក្រសួងអប់រំយុវជន និងកីឡា គណៈកម្មាធិការទទួល
ស្គាល់គុណភាពអប់រំនៃកម្ពុជា និង ពីរាជរដ្ឋាភិបាលកម្ពុជា ក្នុងន័យសហប្រតិបត្តិការឲ្យបានល្អប្រសើរ មានលក្ខណៈស្តង់ដារជាតិតំបន់ និងអន្តរជាតិ។
សិក្សានៅមហាវិទ្យាល័យសិល្បៈនាដសាស្រ្តនិស្សិតគ្រប់រូបនឹងទទួលបាននូវចំណេះ ដឹងទាំងចាស់-ថ្មី អំពីសាស្រ្តាចារ្យជំនាញដែលមានបទពិសោធ ទាំង
ផ្នែកទ្រឹស្តី និងវិធីសាស្រ្ត ការអនុវត្តផ្តោតជាចម្បង និងជាអត្ថិភាពទៅលើការអភិវឌ្ឍធនធាន មនុស្សទទួលបាននូវការ ការគាំទ្រពីគ្រប់មជ្ឈដ្ឋានប្រកបដោយ កិត្តិយសនិងគុណភាព។
ពេលបញ្ចប់ការសិក្សា និស្សិតនឹងមានសមត្ថភាពពេញលេញ ក្លាយទៅជាអ្នកដឹកនាំ រឿងល្ខោនគ្រប់ទម្រង់ជាអ្នកដំឡើងរបាំ ដំឡើងសៀកគ្រប់ប្រភេទ ដែលអាចនាំឲ្យពួកគេមាន មានសមត្ថភាពរួមចំណែកក្នុងការថែរក្សា ការពារ និងលើកស្ទួយតម្លៃសិល្បៈវប្បធម៌ជាតិ អត្តសញ្ញាណជាតិ ដោយឈរលើមូលដ្ឋាននៃការអភិរក្ស និងការអភិវឌ្ឍសមស្របទៅតាម ដំណើរនៃសាកលភាវូបនីយកម្ម។