ព័ត៌មាននិងព្រឹត្តិការ | ទំនាក់ទំនង | ភ្ជាប់ទៅកាន់វេបសាយផ្សេងៗ
 

 

 

ប្រវត្តិរបស់មហាវិទ្យាល័យ

មហាវិទ្យាល័យសិល្បៈនាដសាស្រ្ត គឺជាមហាវិទ្យាល័យពៅគេបង្អស់ក្នុងចំណោម មហាវិទ្យាល័យទាំង​ ៥​ នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ដែលបាន
ចាប់ផ្តើមបង្កើតឲ្យមានកម្រិតសិក្សាផ្នែកឧត្តមជាផ្លូវការនៅក្នុងឆ្នាំ១៩៨៨ ដោយចាប់ផ្តើមឡើងពីថ្នាក់ ត្រៀម។ តែជាអកុសលក្រោយពីបានដំណើរការ
ទើបតែបាន រយៈពេលប្រមាណជាពីរ ទៅបី ខែតែ ប៉ុណ្តោះ មហាវិទ្យាល័យក៏ត្រូវផ្អាកជាបណ្តោះ អាសន្ន។

ក្រោយមកនៅឆ្នាំ​ ១៩៨៩មហាវិទ្យាល័យបានចាប់ផ្តើមដំណើរការឡើងវិញសារជាថ្មី ទៀត ដោយចាប់ផ្តើមពីថ្នាក់ឆ្នាំទី១ រហូតដល់បញ្ចប់ថ្នាក់ឆ្នាំទី២ 
ក៏ប៉ុន្តែមកដល់ដើមដំបូងនៃ ថ្នាក់ឆ្នាំទី ៣​​ មហាវិទ្យាល័យ ក៏ត្រូវបានផ្អាកដំណើរការជាលើកទីពីរ មូលហេតុ ដោយពុំមាន កម្មវិធីសិក្សាច្បាស់លាស់ និងពុំមានធនធានសាស្រ្តាចារ្យ គ្រប់គ្រាន់។ លុះមកដល់ឆ្នាំ១៩៩៩ មហាវិទ្យាល័យសិល្បៈនាដសាស្រ្តបានចាប់ផ្តើមបើកទ្វារជាថ្មីម្តងទៀត ហើយក៏បាន
ដំណើរ ការប្រកបដោយជោគជ័យរហូតមក​ដល់ សព្វថ្ងៃ។ គួរកត់សម្គាល់ថាចាប់តាំងពីដើមដំបូងនៃឆ្នាំសិក្សារហូតមកដល់ ពេលបច្ចុប្បន្ននេះ
មហាវិទ្យាល័យសិល្បៈនាដសាស្រ្ត  បានជ្រើសរើសតែនិស្សិត  ដែលមានស្នាតកបត្រសិល្បៈ (សិស្សដែលបានបញ្ចប់ការសិក្សាមកពីសាលាមធ្យម
វិចិត្រសិល្បៈ) តែប៉ុណ្ណោះឲ្យចូលមក សិក្សាលើមុខវិជ្ជាៈ ដឹកនាំរឿងល្ខោន  របាំ  និងសៀក។

ទស្សនាស្នាដៃនិស្សិតមហាវិទ្យាល័យនាដសាស្រ្ត

VIDEO
 
របាំសុវណ្ណមច្ឆា - មហាវិទ្យាល័យសិល្បៈនាដសាស្ត្រ
របាំសុវណ្ណមច្ឆា គឺជារបាំមួយដែលនិយាយរៀបរាប់អំពីឈុតឆាកមួយដែលទ័ព
ស្វាវាបានជញ្ជូនថ្មភ្នំ ដើម្បីសង់ស្ពានកាត់សមុទ្រទៅកាន់ក្រុងលង្កាកាក្រោមការ
បញ្ជារបស់ព្រះរាម​។ នៅពេលរាត្រីយប់ស្ងាត់ ថ្មនោះចេះតែរបេះបាត់អស់មួយ
ចំនួនធំ ព្រះរាមនឹកពិភាល់ក៏បង្គាប់ឲ្យពិភេកធ្វើការទស្សន៍​ទាយមើលរួចក៏ឃើញ
ថានៅក្នុងសមុទ្រនោះ មានស្តេចត្រីមួយ អង្គព្រះនាមហៅថា នាងសុវណ្ណមច្ឆា
​ដែលបានបញ្ជាឱ្យពលសេនារបស់ខ្លួនជញ្ជូនថ្មទាំងនោះទៅបោះចោល។​
ឯព្រះរាមក៏យល់ការណ៍ហើយបានចេញ​បញ្ជាឱ្យហនុមានជាអ្នកទៅដោះស្រាយ
បញ្ហានោះ។
  របាំគោះត្រឡោក-មហាវិទ្យាល័យនាដសាស្រ្ត
របាំគោះត្រឡោក ឬក៏តាមការនិយមខ្លះហៅថា “របាំក្បាច់កណ្តូបសេះ ជាមរតក
របស់ ជនជាតិខ្មែរតាំងពីយូរលង់ណាស់មកហើយ។ របាំនេះមានប្រវត្តិពីខេត្ត
ស្វាយរៀង ហើយត្រូវបានថែរក្សាទុកបានយ៉ាងល្អបន្តគ្នាជាច្រើនជំនាន់
រហូតមកដល់បច្ចុប្បន្ន។